ICT អង្គរ

ICT Angkor

ប្រជាជនកម្ពុជាគួរតែមានការអប់រំ ICTកម្រិតពិភពលោក។ យើងកំពុងធ្វើវាឲ្យក្លាយជាការពិត។

Every Cambodian should have a world class ICT education. We're making this a reality.

  • Atlassian
  • Grok Academy
  • Cambodian Children's Trust

តោះយើងចាប់ផ្តើមរៀន ឥឡូវនេះ!

Start learning, right now!

អ្នករៀន ICT ដំបូង

ICT Beginner

តោះយើងចាប់ផ្តើមរៀន ឥឡូវនេះ!

កម្មវិធីដំបូងរបស់អ្នក

Your first program

តោះយើងចាប់ផ្តើមរៀន ឥឡូវនេះ!

ការសាកល្បងសរសេរកូដ Python

A taste of Python coding

តោះយើងចាប់ផ្តើមរៀន ឥឡូវនេះ!

ក្លាយជាអ្នកជំនាញ ICT

Become an ICT master

មុខវិជ្ជា ICT បានផ្លាស់ប្តូររឿងជាច្រើន ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានយល់មេរៀននីមួយៗ នៅសាលាប្រសើរជាងមុន។
The ICT course has changed many things in my life. I understand each subject in school better.

នេះហើយជាឥរិយាបថដែលកម្មវិធី ICT របស់យើងនឹងយកចិត្តទុកដាក់ ហើយដែលសិស្សវិទ្យាល័យម្នាក់ ឈ្មោះសំណាង កំពុងប្រើប្រាស់វាបានយ៉ាងល្អ និងត្រឹមត្រូវដោយបង្កើតបានប្លុកផ្ទាល់ខ្លួនរបស់គាត់ឈ្មោះថា "knowledge of the Day"។ ​

ចូរប្រើធនធានដែលមាននៅទីនេះដើម្បីអភិវឌ្ឍន៍ជំនាញ ICT របស់អ្នក។ រៀនអំពីផ្នែកនីមួយៗនៃកុំព្យូទ័រ របៀបធ្វើឯកសារ និង សៀវភៅបញ្ជី បន្ទាប់មកអ្នកឈានមួយជំហានទៀតដោយបង្កើតកម្មវិធីផ្ទាល់ខ្លួនរបស់អ្នក។ អ្នកនឹងអាចគ្រប់គ្រង ICT របស់អ្នកនៅថ្ងៃអនាគត់។


បង្រៀនជាមួយធនធានរបស់យើង

Teach with our resources

ICT មានសារសំខាន់ជាពិសេសសម្រាប់​ សិស្សវិទ្យាល័យដែល​ មាន​បំណងស្វែងរកការងារ បន្ទាប់ពីបញ្ចប់ការសិក្សា។
ICT is especially important for high school students looking for a job after they graduate.

គ្រូបង្រៀនមានតួនាទីសំខាន់ក្នុងការតម្រង់ទិសសិស្សសម្រាប់ជីវិតក្នុងសម័យឌីជីថលនេះ។ វាចាំបាច់ណាស់ដើម្បីឲ្យ ប្រាកដថា គ្រូមានជំនាញកុំព្យូទ័រដែលចាំបាច់​ មានចំណេះដឹង និង ធនធានដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់។

អ្នកអាចប្រើប្រាស់ធនធានរបស់យើងក្នុងថ្នាក់រៀនរបស់អ្នក ឬក៏សម្រាប់ការរៀនផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍ​ន៍អាជីព របស់អ្នក។ លើសពីនេះទៀតប្រសិនជាអ្នកត្រូវការជំនួយ អ្នកអាច ផ្ញើសារអេឡិចត្រូនិក (អ៊ីមែល) មកយើងតាមរយៈ៖ ict@cambodianchildrenstrust.org


អំពី ICT អង្គរ

ICT អង្គរ គឺជាកិច្ចប្រឹងប្រែងដ៏រំភើបថ្មីមួយ ដែលគ្រប់គ្រងដោយអង្គការ ទំនុកចិត្តកុមារកម្ពុជា (CCT) ដោយសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និង កីឡា និង​ Atlassian Foundation ព្រមទាំងជាមួយ Grok Academy។

ជំនាញ ICT មានតួនាទីសំខាន់ណាស់ក្នុងវិស័យការងារជាសកល ហើយកុមារកម្ពុជាគួរតែមានឱកាសគ្រប់គ្រាន់ដើម្បីរៀនអំពីជំនាញទាំងនេះ។ ICT អង្គរ គឺជាបណ្តុំនៃធនធាន សម្រាប់ឲ្យគ្រូបង្រៀន និងសិស្ស នៅទូទាំងប្រទេសកម្ពុជាប្រើប្រាស់ដោយឥតគិតថ្លៃ។​

ឥឡូវនេះ ប្រជាជនកម្ពុជាគ្រប់រូបអាចរៀន ICT បានហើយ។

Cambodian Children's Trust

ទស្សនវិស័យរបស់យើងគឺដើម្បីឃើញប្រទេសកម្ពុជាបានរួចចេញផុតពីភាពក្រីក្រ ជាកន្លែងដែល កុមារៗទាំងអស់ រស់នៅធំធាត់ឡើងក្នុងគ្រួសារ។

នៅអង្គការ CCT យើងធ្វើការដើម្បីអនុញ្ញាតឲ្យកុមារ​ងាយ រងគ្រោះឲ្យចេញផុតពីវដ្តនៃភាពក្រីក្រ តាមរយៈ ការគាំពារគ្រួសារ ការអប់រំ និង ការធ្វើសមាហរណកម្មកុមារពីមណ្ឌលឲ្យ ត្រឡប់ទៅនៅជាមួយគ្រួសារវិញ។

Our vision is to see a Cambodia free from poverty, where all children grow up in families. At CCT we work to empower vulnerable children to escape the cycle of poverty through family preservation, education, and deinstitutionalisation.

ទស្សនាគេហទំព័ររបស់យើង